On this page
- ការបោះឆ្នោតជាភាសាខ្មែរ និងធនធាននានាសម្រាប់ការបោះឆ្នោត / Khmer Language Voting and Elections Resources
- ការបោះឆ្នោតនៅខោនធី Multnomah
- ព័ត៌មានដែលត្រូវដឹងអំពីការបោះឆ្នោត
- តើនរណាដែលអាចចុះឈ្មោះបោះឆ្នោតនៅរដ្ឋ Oregon បាន?
- តើខ្ញុំចុះឈ្មោះបោះឆ្នោតដោយរបៀបណា?
- តើការបោះឆ្នោតដោយសំបុត្រដំណើរការដោយរបៀបណា?
- តើខ្ញុំអាចទទួលបានជំនួយក្នុងការបោះឆ្នោតជាភាសាដែលខ្ញុំចង់បានទេ?
- តើខ្ញុំអាចទទួលបានជំនួយក្នុងការបោះឆ្នោតទេ ប្រសិនបើខ្ញុំមានពិការភាព?
- តើខ្ញុំសួរនរណានៅពេលដែលខ្ញុំមានសំណួរច្រើនទៀត?
ការបោះឆ្នោតជាភាសាខ្មែរ និងធនធាននានាសម្រាប់ការបោះឆ្នោត / Khmer Language Voting and Elections Resources
ការបោះឆ្នោតនៅខោនធី Multnomah
ព័ត៌មានដែលត្រូវដឹងអំពីការបោះឆ្នោត
តើនរណាដែលអាចចុះឈ្មោះបោះឆ្នោតនៅរដ្ឋ Oregon បាន?
អ្នកអាចចុះឈ្នោះបោះឆ្នោតបាន ប្រសិនបើអ្នករស់នៅក្នុង (ពលរដ្ឋ) រដ្ឋ Oregon, អ្នកជាពលរដ្ឋសហរដ្ឋអាមេរិក ហើយអ្នកមានអាយុយ៉ាងតិច 16 ឆ្នាំ។ អ្នកនឹងទទួលបានសន្លឹកឆ្នោតដំបូងរបស់អ្នកនៅក្នុងសំបុត្រ នៅពេលដែលអ្នកមានអាយុយ៉ាងតិច 18 ឆ្នាំ។
អ្នកអាចចុះឈ្មោះបោះឆ្នោតបាន ប្រសិនបើអ្នកមានបទឧក្រិដ្ឋនៅក្នុងកំណត់ត្រារបស់អ្នក និងបានបញ្ចប់ការអនុវត្តទោសរបស់អ្នករួច។ អ្នកក៏អាចចុះឈ្មោះបោះឆ្នោតបានផងដែរ ប្រសិនបើអ្នកកំពុងជួបប្រទះភាពគ្មានផ្ទះសម្បែង ឬភាពគ្មានសុវត្ថិភាពនៅក្នុងផ្ទះ។ អ្នកអាចចុះឈ្មោះបោះឆ្នោតបាន ប្រសិនបើអ្នកមិនមានអាសយដ្ឋានផ្ញើសំបុត្រ ឬលំនៅឋានពិតប្រាកដ។ សូមទូរសព្ទទៅការបោះឆ្នោតនៅខោនធី Multnomah ដើម្បីសួរសំណួរអំពីសិទ្ធិរបស់អ្នកក្នុងការចុះឈ្មោះបោះឆ្នោត។
តើខ្ញុំចុះឈ្មោះបោះឆ្នោតដោយរបៀបណា?
- ចុះឈ្មោះបោះឆ្នោតតាមអ៊ីនធឺណិត នៅលើគេហទំព័ររបស់រដ្ឋលេខាធិការរដ្ឋ Oregon oregonvotes.gov/register។ អ្នកត្រូវតែមានបណ្ណបើកបរ ឬអត្តសញ្ញាណបណ្ណដើម្បីចុះឈ្មោះតាមអ៊ីនធឺណិត។
- ចុះឈ្មោះបោះឆ្នោតតាមរយៈការបំពេញក្រដាសមួយសន្លឹក បណ្ណចុះឈ្មោះអ្នកបោះឆ្នោតរដ្ឋ Oregon ។ អ្នកអាចទទួលបានបណ្ណក្រដាសមួយសន្លឹកនៅតាមការិយាល័យបោះឆ្នោតនៅខោនធី Multnomah, បណ្ណាល័យសាធារណៈរបស់អ្នក ការិយាល័យនាយកដ្ឋានយានជំនិះ (Department of Motor Vehicles, DMV) រដ្ឋ Oregon ឬការិយាល័យប្រៃសណីយ៍។
- ប្រសិនបើអ្នកចូលទៅកាន់ DMV រដ្ឋ Oregon ហើយទទួលបានបណ្ណបើកបរថ្មីឬបណ្ណប្ដូរថ្មី បណ្ណអនុញ្ញាតឱ្យបើកបរ ឬអត្តសញ្ញាណបណ្ណ អ្នកអាចនឹងត្រូវបានគេចុះឈ្មោះឱ្យបោះឆ្នោតដោយមិនចាំបាច់ធ្វើអ្វីបន្ថែមទៀតទេ (វិធីសាស្ត្រចុះឈ្មោះអ្នកបោះឆ្នោតដោយបណ្ណបើកបរយានយន្តដោយស្វ័យប្រវត្តិរបស់រដ្ឋ Oregon)។ អ្នកអាចនឹងត្រូវបានគេចុះឈ្មោះឱ្យបោះឆ្នោតដោយស្វ័យប្រវត្តិ ប៉ុន្តែវានឹងមិនកើតឡើងភ្លាមៗនោះទេ។
សូមទូរសព្ទទៅការបោះឆ្នោតនៅខោនធី Multnomah ដើម្បីសួរសំណួរ ឬរកជំនួយចុះឈ្មោះបោះឆ្នោត។
តើការបោះឆ្នោតដោយសំបុត្រដំណើរការដោយរបៀបណា?
រាល់ការបោះឆ្នោតទាំងអស់នៅរដ្ឋ Oregon ត្រូវបានធ្វើឡើងដោយការិយាល័យបោះឆ្នោតខោនធី។ ការិយាល័យបោះឆ្នោតខោនធីផ្ញើសន្លឹកឆ្នោតដោយផ្ទាល់ទៅកាន់អ្នកបោះឆ្នោត។ អ្នកបោះឆ្នោតបំពេញសន្លឹកឆ្នោតរបស់ខ្លួន រួចហើយប្រគល់សន្លឹកឆ្នោតត្រឡប់ទៅការិយាល័យបោះឆ្នោតតាមរយៈសំបុត្រ ឬទៅទីតាំងទម្លាក់សន្លឹកឆ្នោតផ្លូវការ។ អ្នកអាចបោះឆ្នោតតាមសំបុត្រនៅក្នុងរដ្ឋ Oregon ជាប្រាំមួយដំណាក់កាល៖
- ចុះឈ្មោះបោះឆ្នោតតាមអ៊ីនធឺណិត តាមក្រដាស ឬតាមរយៈវិធីសាស្ត្រចុះឈ្មោះដោយស្វ័យប្រវត្តិ។ អ្នកនឹងទទួលបានបណ្ណជូនដំណឹងអ្នកបោះឆ្នោតនៅក្នុងសំបុត្រ។ បណ្ណនេះនឹងបញ្ជាក់ថាអ្នកត្រូវបានគេចុះឈ្មោះឱ្យបោះឆ្នោត។ អ្នកក៏អាចទូរសព្ទ ឬចូលទៅកាន់ការបោះឆ្នោតនៅខោនធី Multnomah ផងដែរ ដើម្បីស្វែងយល់។
- បួនសប្តាហ៍មុនការបោះឆ្នោត អ្នកនឹងទទួលបានសៀវភៅអ្នកបោះឆ្នោតនៅក្នុងសំបុត្រមួយ។ សៀវភៅអ្នកបោះឆ្នោត គឺជាសៀវភៅតូចមួយដែលបង្កើតឡើងដោយរដ្ឋលេខាធិការរដ្ឋ Oregon និងការបោះឆ្នោតនៅខោនធី Multnomah។ សៀវភៅអ្នកបោះឆ្នោតមានព័ត៌មានអំពីបេក្ខជន និងការកែប្រែដែលបានស្នើឡើងចំពោះច្បាប់នានា។ ការកែប្រែទាំងនោះអាចជាបេក្ខជន ឬច្បាប់នានាក្នុងមូលដ្ឋាន (ទីក្រុង ខោនធី និងស្រុក) នៅថ្នាក់រដ្ឋ ឬថ្នាក់ជាតិ (ប្រទេស)។ សៀវភៅអ្នកបោះឆ្នោតអាចរកបាននៅលើអ៊ីនធឺណិត តាមរយៈគេហទំព័រ oregonvotes.gov។
- ពីរសប្តាហ៍មុនការបោះឆ្នោត អ្នកនឹងទទួលបានសន្លឹកឆ្នោតរបស់អ្នកនៅក្នុងសំបុត្រ។ ប្រសិនបើអ្នកមិនទទួលបានសន្លឹកឆ្នោតរបស់អ្នកទេ សូមទូរសព្ទទៅការបោះឆ្នោតនៅខោនធី Multnomah ដើម្បីទទួលបានសន្លឹកឆ្នោតថ្មី។
- បោះឆ្នោតដោយការបំពេញសន្លឹកឆ្នោតរបស់អ្នក។ អ្នកអាចស្នើសុំជំនួយក្នុងការគូសសន្លឹកឆ្នោតរបស់អ្នក ឬស្វែងយល់ថាតើការបោះឆ្នោតដំណើរការទៅដោយរបៀបណា។ នៅពេលដែលអ្នកសម្រេចចិត្តពីរបៀបបោះឆ្នោតហើយ សូមប្រើប៊ិចពណ៌ខៀវ ឬពណ៌ខ្មៅ ដើម្បីគូសជម្រើសរបស់អ្នក។ អ្នកក៏អាចទុកអ្វីមួយឱ្យនៅទំនេរផងដែរ។ អ្នកអាចសរសេរឈ្មោះបេក្ខជនចូលសម្រាប់រាល់ការប្រកួតប្រជែង។ ប្រសិនបើអ្នកមានកំហុស ឬធ្វើឱ្យបាត់សន្លឹកឆ្នោតរបស់អ្នក សូមទូរសព្ទទៅការបោះឆ្នោតនៅខោនធី Multnomah ដើម្បីទទួលបានសន្លឹកឆ្នោតថ្មី។
- សូមដាក់សន្លឹកឆ្នោតរបស់អ្នកទៅក្នុងស្រោមសំបុត្រសន្លឹកឆ្នោតប្រគល់ត្រឡប់មកវិញដែលបានបង់ថ្លៃប្រៃសណីយ៍ជាមុនរួចហើយ។ អ្នកត្រូវតែ ចុះហត្ថលេខាលើស្រោមសំបុត្រសន្លឹកឆ្នោតប្រគល់ត្រឡប់មកវិញ ដើម្បីឱ្យសន្លឹកឆ្នោតរបស់អ្នកយកជាការបាន។ ប្រសិនបើអ្នកមិនអាចចុះហត្ថលេខាលើស្រោមសំបុត្រសន្លឹកឆ្នោតប្រគល់ត្រឡប់មកវិញបានដោយសារតែពិការភាព សូមទូរសព្ទទៅកាន់ការិយាល័យការបោះឆ្នោតនៅខោនធី Multnomah ដើម្បីរកជំនួយ។
- ប្រគល់សន្លឹកឆ្នោតរបស់អ្នកត្រឡប់មកវិញ។ អ្នកអាចផ្ញើសន្លឹកឆ្នោតរបស់អ្នកដោយប្រើស្រោមសំបុត្រសន្លឹកឆ្នោតប្រគល់ត្រឡប់មកវិញដែលបានបង់ថ្លៃប្រៃសណីយ៍រួច (មិនត្រូវការត្រា) ឬអ្នកអាចទម្លាក់សន្លឹកឆ្នោតរបស់អ្នកនៅទីតាំងទម្លាក់សន្លឹកឆ្នោតផ្លូវការ។ មានទីតាំងទម្លាក់សន្លឹកឆ្នោតផ្លូវការ 24 ម៉ោងជាច្រើន នៅទូទាំងខោនធី រួមមានទាំងនៅទីតាំងបណ្ណាល័យខោនធី Multnomah ផងដែរ។ អ្នកអាចប្រគល់សន្លឹកឆ្នោតរបស់អ្នកត្រឡប់មកវិញតាមរយៈសំបុត្រ ឬទៅកាន់ទីតាំងទម្លាក់សន្លឹកឆ្នោតផ្លូវការ។ ប្រសិនបើអ្នកប្រគល់សន្លឹកឆ្នោតរបស់អ្នកត្រឡប់ទៅវិញតាមរយៈសំបុត្រ សន្លឹកឆ្នោតត្រូវតែមានបោះត្រាប្រៃសណីយ៍នៅថ្ងៃ ឬមុនថ្ងៃបោះឆ្នោត។ សន្លឹកឆ្នោតដែលត្រូវប្រគល់ត្រឡប់ទៅកាន់ទីតាំងទម្លាក់សន្លឹកឆ្នោតផ្លូវការ ត្រូវតែប្រគល់ត្រឡប់ទៅវិញត្រឹមម៉ោង 8:00 យប់នៅថ្ងៃបោះឆ្នោត។
តើខ្ញុំអាចទទួលបានជំនួយក្នុងការបោះឆ្នោតជាភាសាដែលខ្ញុំចង់បានទេ?
បាន។ ការបោះឆ្នោតនៅខោនធី Multnomah ផ្ដល់ជូនអ្នកបកប្រែផ្ទាល់មាត់ម្នាក់ ដោយមិនគិតថ្លៃ ដល់អ្នករាល់គ្នាដែលត្រូវការជំនួយសម្រាប់រាល់ដំណាក់កាលនៅក្នុងការបោះឆ្នោត រួមមាន៖
- ការចុះឈ្មោះបោះឆ្នោត
- ការគូស ឬការអានសន្លឹកឆ្នោត
- ការធ្វើបច្ចុប្បន្នភាពអាសយដ្ឋាន ឈ្មោះ គណបក្សនយោបាយ ឬព័ត៌មានស្ដីពីអ្នកបោះឆ្នោតផ្សេងទៀតរបស់អ្នក
- ការស្វែងយល់អំពីវិធាន និងដំណាក់កាលនានានៅក្នុងការបោះឆ្នោត
- រាល់ជំនួយផ្សេងទៀតពាក់ព័ន្ធនឹងការបោះឆ្នោត។
ជំនួយនេះជានិច្ចជាកាលមិនគិតថ្លៃទេ។ ដើម្បីទទួលបានជំនួយ សូមទូរសព្ទ អ៊ីមែល ឬចូលទៅកាន់ការិយាល័យបោះឆ្នោត។ ការបកប្រែផ្ទាល់មាត់តាមទូរសព្ទអាចរកបានគ្រប់ភាសា និងមានអ្នកបម្រើការនៅកន្លែងបោះឆ្នោតចេះពីរភាសា (ភាសាអេស្ប៉ាញ)។ អ្នកក៏អាចទូរសព្ទទៅរដ្ឋលេខាធិការ នៃអង្គភាពបោះឆ្នោតរដ្ឋ Oregon ដើម្បីស្នើសុំអ្នកបកប្រែផ្ទាល់មាត់ម្នាក់ផងដែរ។
តើខ្ញុំអាចទទួលបានជំនួយក្នុងការបោះឆ្នោតទេ ប្រសិនបើខ្ញុំមានពិការភាព?
បាន។ ការបោះឆ្នោតនៅខោនធី Multnomah ផ្ដល់ជូនជំនួយក្នុងការបោះឆ្នោត និងពាក់ព័ន្ធនឹងការបោះឆ្នោតសម្រាប់អ្នកបោះឆ្នោតនានាដែលមានពិការភាព។ ការបោះឆ្នោតនៅខោនធី Multnomah អាចជួយអ្នកនៅគេហដ្ឋានរបស់អ្នក ឬនៅតាមការិយាល័យបោះឆ្នោត។ ជំនួយនេះគឺតែងតែមិនគិតថ្លៃ។ សូមទូរសព្ទ អ៊ីមែល ឬចូលទៅកាន់ការបោះឆ្នោតនៅខោនធី Multnomah ដើម្បីទទួលបានជំនួយនៅរាល់ដំណាក់កាលក្នុងការបោះឆ្នោត រួមមាន៖
- ការចុះឈ្មោះបោះឆ្នោត
- ការគូស ឬការអានសន្លឹកឆ្នោត
- ការធ្វើបច្ចុប្បន្នភាពអាសយដ្ឋាន ឈ្មោះ គណបក្សនយោបាយ ឬព័ត៌មានស្ដីពីអ្នកបោះឆ្នោតផ្សេងទៀតរបស់អ្នក
- ការស្វែងយល់អំពីវិធាន និងដំណាក់កាលនានានៅក្នុងការបោះឆ្នោត
- រាល់ជំនួយផ្សេងទៀតពាក់ព័ន្ធនឹងការបោះឆ្នោត។
ការិយាល័យបោះឆ្នោតនៅខោនធី Multnomah ចង់ឱ្យអ្នកអាចបោះឆ្នោតដោយមានលក្ខណៈងាយស្រួល មានលក្ខណៈឯកជន និងដោយឯករាជ្យ យល់ពីដំណាក់កាលក្នុងការបោះឆ្នោត យល់ពីវិធានស្ដីពីការបោះឆ្នោត និងដឹងថាត្រូវសួរនរណាដើម្បីទទួលបានជំនួយ។ ស្ថានភាពរបស់អ្នកបោះឆ្នោតម្នាក់ៗគឺខុសគ្នា។ សូមទំនាក់ទំនងការបោះឆ្នោតនៅខោនធី Multnomah ដើម្បីទទួលបានជំនួយ។
អាសយដ្ឋានការបោះឆ្នោតនៅខោនធី Multnomah៖
1040 SE Morrison Street, Portland OR 97214
ទូរសព្ទ៖ 503-988-8683 អ៊ីមែល៖ elections@multco.us
គេហទំព័រ៖ MultnomahVotes.gov
តើខ្ញុំសួរនរណានៅពេលដែលខ្ញុំមានសំណួរច្រើនទៀត?
សូមទំនាក់ទំនងការិយាល័យបោះឆ្នោតនៅខោនធី Multnomah៖
ម៉ោង៖ ចន្ទ - សុក្រ ពីម៉ោង 8:00 ព្រឹក - 5:00 រសៀល។ សូមទូរសព្ទសួរនាំអំពីម៉ោងបើកបន្ថែមពេលជិតដល់ការបោះឆ្នោត។
អាសយដ្ឋាន៖ 1040 SE Morrison Street, Portland, OR 97214
ទូរសព្ទ៖ 503-988-8683 | ទូរសារ៖ 503-988-3719 | ការភ្ជាប់ទូរសព្ទសម្រាប់ជនពិការ៖ 1-800-735-2900
អ៊ីមែល៖ elections@multco.us
សូមទំនាក់ទំនងរដ្ឋលេខាធិការ អង្គភាពបោះឆ្នោតរដ្ឋ Oregon ៖
ទូរសព្ទ៖ 1-866-673-8683 | ទូរសារ៖ 503-373-7414 | ការភ្ជាប់ទូរសព្ទសម្រាប់ជនពិការ៖ 1-800-735-2900
អ៊ីមែល៖ elections.sos@state.or.us